ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Zidane កំពុង​ពិចារណា​ក្លឹប​៣​សម្រាប់​ការវិល​ត្រលប់មក​ដឹ​ក​នាំ​ក្រុម​វិញ​

​កីឡា ៖ លោក Zinedine Zidane ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ត្រៀមខ្លួន​ដើម្បី​ពិចារណា​តែ​ក្លឹប​ចំនួន​៣ ប៉ុណ្ណោះ​សម្រាប់​ការវិលត្រឡប់​របស់លោក​ទៅកាន់​តំណែង​អ្នកចាត់ការ​វិញ​។​

​បុរស​វ័យ​៥០​ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ពី​ការងារ​ចាប់តាំងពី​ចាកចេញ​ពី​តំណែង​របស់លោក​នៅ Real Madrid ក្នុង​ខែមីនា​ឆ្នាំ​២០២១ បន្ទាប់ពី​ការប្រកប​ទី​២​របស់លោក​ជា​គ្រូបង្វឹក​របស់​ក្លឹប​។​

​ចាប់តាំងពី​ចាកចេញ​ពី Real Madrid ក្នុង​ឆ្នាំ ២០២១​លោក Zidane ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្លឹប Paris Saint-Germain, Juventus និង Manchester United ប៉ុន្តែ​មានការ​លើកឡើងថា​លោក​កំពុង​រង់ចាំ​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​ដឹកនាំ​បារាំង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជាប់ៗ​គ្នា កិច្ចសន្យា​របស់លោក Didier Deschamps ត្រូវបាន​បន្ត​រហូតដល់​រដូវក្តៅ​ឆ្នាំ ២០២៦ ដែល​បញ្ចប់​ក្តីសង្ឃឹម​របស់លោក Zidane ក្នុងការ​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​បារាំង​នាពេលខាងមុខ​។​

​ថ្មីៗ​នេះ Zidane ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​មុខតំណែង​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក ប៉ុន្តែ​គាត់​ចាប់អារម្មណ៍​ត្រឹមតែ​តួនាទី​នៅ​ក្លិប​ចំនួន​៣​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹងថា​លោក Zidane នឹង​បើកចំហរ​ក្នុងការ​ដឹកនាំ Juventus, Marseille ឬ​ត្រលប់​មកវិញ​សម្រាប់​អាជីព​លើក​ទី​៣​ក្នុងនាម​ជា​គ្រូបង្វឹក Real Madrid ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា