ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​ធនធានទឹក ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ យោងតាម​សេចក្ដីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹងថា តាម​ការវិវត្ត​ជាក់ស្តែង​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ខ្យល់មូសុង​ឦ​សាន្ត បន្ត​បង្កើន​ឥទ្ធិពល​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង​មកលើ​កម្ពុជា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាងថា ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​បន្ថែម ជាពិសេស នៅ​ថ្ងៃទី ២៩-៣០ ខែមករា ដែល​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភាគ​ពាយព្យ ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​សព្វមួយដង ដោយ​ស៊ីត​ណ្ហ​ភាព​អប្បបរមា​នៅ​បណ្តា​ខេត្ត​ទាំងនោះ អាច​ធ្លាក់ចុះ​ដល់​១៤-១៦°C ។ រីឯ​បណ្តា​ខេត្ត​ដទៃទៀត ស៊ីត​ណ្ហ​ភាព​អប្បបរមា​មាន​ពី ១៧-២១°C​។​

​ចំណែក​នៅ​រាជធានី​ភ្នំពេញ ស៊ីត​ណ្ហ​ភាព​អប្បបរមា​អាច​ធ្លាក់ចុះ​ដល់ ២0°C​។ បន្ទាប់ពីនោះ​រហូតដល់​ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីត​ណ្ហ​ភាព​នឹង​វិល​មកជា​ធម្មតា​វិញ​។ ទន្ទឹម​នោះ ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130