ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា បើក​វគ្គ​បណ្តុះបណ្តាល​ត​ម្រ​ង់​ទិស​ជូន​បុគ្គលិក និង​ភ្នាក់ងារ​ថ្មី​ដែល​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣

នៅ​សា​លស​ន្និ​សិទ្ធ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ បើក​វគ្គ​បណ្តុះបណ្តាល​ត​ម្រ​ង់​ទិស​ជូន​បុគ្គលិក និង​ភ្នាក់ងារ​ថ្មី​ដែល​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣ មកពី​៥​នាយកដ្ឋាន​មានដូចជា នាយកដ្ឋាន​សណ្តាប់ធ្នាប់ នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី បេតិកភណ្ឌ និង​សហគមន៍ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ សរុប​ចំនួន​៧៩​នាក់ ដើម្បី​បង្កើន​នូវ​ចំណេះដឹង និង​ជំនាញ​បន្ថែមទៀត​ឱ្យបាន​កាត​ន់​ល្អ​តែ​ល្អប្រសើរ ដែល​អាច​យកទៅអនុវត្ត​តាម​ជំនាញ​របស់​បាន​។​

​នៅក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​នេះដែរ មាន​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ស្តីអំពី អាជ្ញាធរ​ជាតិ​អប្សរា និង​ការគ្រប់គ្រង​តំបន​ឧទ្យាន​អង្គរ ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍ ការងារ​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់ ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ និង​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​ជាដើម​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​ខាងលើ អ​ញ្ចើ​ញ​ចូលរួម​ជា​អធិបតី​ដោយ​ឯកឧត្តម សុខ លក្ខិណា អ្នកតំណាង​គ្រប់គ្រង​បរិស្ថាន​អង្គរ និង​តំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​៕

​អត្ថបទ​៖ យី សុថា​
​រូបភាព​៖ ហ៊ុំ រិទ្ធី​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា