ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​ពិនិត្យ​សំណើ​របស់​រាជរដ្ឋាភិបាល ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា ដោយមាន​របៀបវារៈ​ចំនួន​៣ គឺ​៖

១- ការពិនិត្យ​សំណើសុំ​ពិនិត្យ និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ សន្ធិសញ្ញា កំណត់ព្រំដែន​រដ្ឋ​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

២- ការពិនិត្យ​សេចក្តីស្នើសុំ​កោះប្រជុំ​រដ្ឋសភា​វិសាមញ្ញ នីតិកាល​ទី​៦ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

៣- ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍​ស្តីពី សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៦៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា