ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកគ្រូ អ្នកគ្រូ ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត​២​ពាន់​នាក់ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​

ក្រោម​ប្រធានបទ «​រួមគ្នា​លើកកម្ពស់​វិស័យ​អប់រំ យុវជន និង​កីឡា នៅ​ខេត្ត​ព្រះសីហនុ​» លោក​គ្រ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​នៃ​ខេត្ត​ព្រះសីហនុ ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន​ប្រមាណ​ជិត​២​ពាន់​នាក់ បែង​ចែកជា​៤​ក្រុម ក្នុង​មួយក្រុម​ចុះ​ទស្សនកិច្ច​សិក្សា​ចំនួន​២​ថ្ងៃ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​សិក្សា​ស្វែងយល់​អំពី​បេតិកភណ្ឌ​វប្បធម៌ និង​ប្រាង្គ​ប្រាសាទបុរាណ​នានា ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ ។

កម្មវិធី​ខាងលើនេះ​ក៏មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ផ្តល់នូវ​អ្នកជំនាញ ធ្វើ​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមនីយដ្ឋាន​អង្គរ ជូន​ដល់​គណៈប្រតិភូ លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​នៃ​ខេត្ត​ព្រះសីហនុ ជា​ចំណេះដឹង និង​ស្វែងយល់​កាន់តែច្បាស់​ពី​កិច្ចការពារ​បេតិកភណ្ឌ និង​សមិទ្ធិផល​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ផងដែរ​៕

​អត្ថបទ​៖​ការិយាល័យ​ផ្សព្វផ្សាយ​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា