ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​បញ្ជូន លោក យឹម ស៊ី​ណន និង​លោក ហ៊ុន កុសល ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​ពាក់​ព​ន្ធ័​បទ​ញុះញង់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣ នេះ​សមត្ថកិច្ច​បាន​បញ្ជូន​លោក យឹម ស៊ី​ណន និង​លោក ហ៊ុន កុសល​អតីត​សកម្មជន​ក្រុមប្រឆាំង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ពាក់​ព​ន្ធ័​បទ​ញុះញង់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។

សូមជម្រាបថា ការឃាត់ខ្លួន​ជន​ទាំងពីរ​ខាងលើ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ដោយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជន​ទាំងពីរ​បាន​បង្ហោះ​សារ​បែប​ញុះញង់​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​រូបភាព ព្រះមហាក្សត្រ ព្រះរាជទាន​ព្រះ​អគ្គី​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​។​

គួររម្លឹកថា មុន​ឈានដល់​ការចាប់ខ្លួន លោក យឹម ស៊ី​ណន បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដូច្នេះ​ថា​៖ «​បើតាម​សំលេង​ពលរដ្ឋ​តាម​ហាង កាហ្វេ​៖ ថ្ងៃនេះ​យើង​អាច ឃើញច្បាស់​ថា​នរណា​ជា​ស្តេច ផែនដី​ពិតប្រាកដ​»​។​

ចំណែក​លោក ហ៊ុន កុសល ក៏បាន​បង្ហោះ​ដែរ​ថា​៖ «​ឃើញ​ពួកគេ​ធ្វើបាប​ព្រះទ័យ នឹង​បន្ទាប​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់ ច្រក​បែបនេះ​។ ទូលបង្គំ​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ​ប្តេជ្ញា​នឹង​ប្រើ​សមត្ថភាព​ដែលមាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្តុំ​ជាមួយ​លោក​ប្រធាន កឹម សុខា ការពារ​ព្រះ​ចេស្ដា​ក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដែល​ប្រជារាស្ត្រ​ខ្មែរ​មិនអាច​ខ្វះ​បាន​»​។​

តាម​អ្នកវិភាគ​នយោបាយ​និង​អ្នកច្បាប់​បាន​លើកទ្បើង​ថា ខ្លឹមសារ​នៃ​ការ​បង្ហោះ​សារ​របស់​សកម្មជន​ប​ក្ស​ប្រឆាំង​ទាំងពីរ​បានបង្ហាញ​នូវ​ច​រិ​ក​ញុះញង់​និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ ហើយ​វា​គ្រប់គ្រាន់​តាមផ្លូវ​ច្បាប់​ដើម្បី​ធ្វើការ​ចាប់ខ្លួន​ជន​ទាំងពីរ​រូបនេះ​យកទៅ​ផ្តន្ទាទោស​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា