ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​ស្តីពី ការឆ្លើយតប​អន្តរ​ស្ថាប័ន​រួមគ្នា លើ​បទល្មើស​បរិស្ថាន និង​ការគំរាមកំហែង​ជីវសាស្ត្រ នៅ​ប្រទេស​ថៃ​

​កិច្ចប្រជុំ​ស្តីពី ការឆ្លើយតប​អន្តរ​ស្ថ​ប័ន​រួមគ្នា​លើ​បទល្មើស​បរិស្ថាន​និង​ការគំរាមកំហែង​ជីវសាស្ត្រ ត្រូវបាន​រៀបចំឡើង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២២-២៣ ខែមីនា ឆ្នាំ​២០២៣ ដោយ​ផ្តោត​សំខាន់​លើ​គោលបំណង​ចំនួន ៣៖
១) ហានិភ័យ​ជីវសាស្ត្រ​ឆ្លងដែន​
២) កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​ក្នុង​ការកសាង​ភាពជា​ដៃគូ​រវាង​អ្នកពាក់ព័ន្ធ​
៣) ធនធាន​សម្រាប់​អនុវត្ត​នៅក្នុង​ប្រទេស​មហា​អនុតំបន់​មេគង្គ GMS​។​

កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ដោយមាន អ្នកចូលរួម​ពី​១០​ប្រទេស តំណាងឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ក្នុងនោះ ប្រតិភូ​កម្ពុ​ជាមាន​សមាជិក​៧​រូប និង​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៥​វគ្គ​៖
​វគ្គ​១)​លំហូរ​ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​
​វគ្គ​២)​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី គោលនយោបាយ​និង​កម្មវិធី​ដែល​នៅ​ជា​ធរមាន​
​វគ្គ​៣)​សមត្ថភាព លទ្ធភាព និង​ភាពជា​ដៃគូ​
​វគ្គ​៤)​ការចូលរួម​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ក្នុង​ការងារ​សុខមាលភាព មនុស្ស​-​សត្វព្រៃ​-​ប្រព័ន្ធ​អេកូឡូស៊ី និង​
​វគ្គ​៥)​ការបង្កើត ការចូលរួម​ធនធាន និង​ការពង្រីក​ភាពជា​ដៃគូ​នៅ​ថ្នាក់ជាតិ ទ្វេភាគី និង​ពហុភាគី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា