ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គម្រោង​ជួសជុល​ប្រាសាទ​ចំនួន​២ នៅ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​នេះ​

គម្រោង​ជួសជុល​ចំនួន​២ នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ក្រោម​ជំនួយ​ថវិកា​ដោយ​មិត្ត​ជប៉ុន និង​ឥណ្ឌា​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែមីនា ឆ្នាំ​២០២៣​នេះ​។ គម្រោង​ជួសជុល និង​អភិរក្ស ក្រុម​ប្រាសាទ​សំបូរ (N7, N12,N13) ដែលជា​កិច្ចសហការ​ជាមួយ​មិត្ត​ជប៉ុន គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៣​នេះ ដោយ​ធ្វើការ​ជួសជុល​ដោយ​ផ្នែក ត្រង់ចំនុច​ដែលមាន​ហានិភ័យ​ខ្លាំង​។

ទន្ទឹមនេះ ប្រាសាទ​គុក​ឬ​អាស្រម​មហាឫស្សី (N17) ដែល​ជំនួយ​ថវិកា​ដោយ មិត្ត​ឥណ្ឌា ក៏​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែមីនា ឬ​សប្តាហ៍​ទី​១ ខែមេសា​នេះ ដែល​រហូត​ពេលនេះ ការជួសជុល​សម្រេចបាន​៨៥%​។ គម្រោង​ទាំង​២​នេះ បាននិងកំពុង​អនុវត្ត​ដោយ​អ្នកជំនាញការ​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា