ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ហែម ពិសិដ្ឋ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ខ្លា​លោត ស្ថិតក្នុង​ភូមិ​ខ្លា​លោត ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក

​ខេត្តស្វាយរៀង​៖​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្ដម មែន វិបុល អភិបាលខេត្ត បាន​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ខ្លា​លោត ស្ថិតក្នុង​ភូមិ​ខ្លា​លោត ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២៣​នេះ​។

​លោក​អភិបាលរង​ខេត្ត​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​លោកជំទាវ​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ពិធី​នេះ ។ ទន្ទឹមនេះ ក៏​សូម​អរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ នៅ​ស្រុក​រមាសហែក​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល នៅក្នុង​ការលើកកម្ពស់​គុណ​តម្លៃ នៃ​សន្តិភាព តាមរយៈ​ការចូលរួម​ថ្កោលទោស​ចំពោះ​ទណ្ឌិត​សម រ​ង្ស៉ី ក៏ដូចជា​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទៅលើ​បុគ្គល កឹម សុខា ក្នុង​សំណុំរឿង​ក្បត់ជាតិ ។​​លោក​បន្ថែមថា ការរួម​គ្នា​រក្សា​សន្តិភាព ជា​ឆន្ទៈ​ដ៏​ពិតប្រាកដ នៅក្នុង​ការគាំទ្រ​នូវ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​សមិទ្ធផល និង​លទ្ធផល ពិត​ដូចដែល​យេ​ី​ង​មេ​ី​ល​ឃេ​ី​ញ​ទាំងអស់គ្នា​មិនអាច​ប្រកែក​បានឡើយ​។

​ជា​ចុងបញ្ចប់ នៃ​ពិធី​នេះ ឯ​លោក​បាន​នាំយក​នូវ​ថវិការ​រប​ស់លោក​ជំទាវ​គ​ត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ,​ឯកឧត្ដម សៅ សុខា និង​ថវិកា​ក្រុមការងារ​ទាំងអស់​ចំនួន ២០​លាន​រៀល និង 200$ សម្រាប់​កសាង​វត្ត និង​បានផ្ដល់​ថវិការ​ជូន តាជី យាយជី ៥០​នាក់ ម្នាក់ៗ ទទួលបាន ១០០០០៛ ,​ក្រុមប្រឹក្សាឃុំ ២៦​នាក់ ម្នាក់ៗ​ទទួលបាន ២០០០០៛ ,​លោក លោកស្រី មេភូមិ ជំនួយការ​ភូមិ ៣០​នាក់ ម្នាក់ៗ​ទទួលបាន ២០០០០៛ , ប្រជា​ការពារ​ឃុំ ១២​នាក់ ម្នាក់ៗ​ទទួលបាន ២០០០០៛ ,​លោកគ្រូ​អ្នកគ្រូ ២១​នាក់ ម្នាក់ៗ​ទទួលបាន ២០០០០៛ , សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ខ្លា​លោត ៦៦២​នាក់ ម្នាក់​ទទួលបាន ៥០០០៛ , ប្រជាពលរដ្ឋ ក្នុងភូមិ​ខ្លា​លោត ១៨៣​នាក់ ម្នាក់​ទទួលបាន ១០០០០៛ និង​កងកម្លាំង​ទាំងបី ចំនួន​៦០០,០០០៛ ផងដែរ​៕​គឹម​សេង

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា