ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឆ្ពោះទៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣៖ វត្ថុ​យក្ស​ចាប់ផ្តើម​ដឹក​ចូល​ភូមិ​ខ្ញុំ​បណ្តើរៗ​ហើយ​

​សៀមរាប ៖ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣ កម្មវិធី​ភូមិ​ខ្ញុំ​បានធ្វើ​ជាថ្មី និង​នាំ​មកវិញ​នូវ​វត្ថុ​យក្ស​ទាំងអស់​មក​ជុំគ្នា​ក្នុងពេល​តែមួយ​ក្នុង​បរិវេណ​ភូមិ​ខ្ញុំ ដើម្បី​ដាក់តាំង​បង្ហាញ​សាធារណជន​ទស្សនា​កម្សាន្ត​។

គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣ នេះ វត្ថុ​យក្ស​ជាច្រើន​ត្រូវបាន​នាំមក​ដាក់តាំង​តាម​កន្លែង​បណ្តើរៗ​ហើយ ដូចជា អង្រុត​យក្ស បំពង់​ទឹកត្នោត​យក្ស កន្ត្រងប្រហុក​យក្ស គោម​យក្ស មួក​យក្ស ជាដើម​។ ដោយឡែក ចាប៉ីដងវែង​យក្ស​ដែល​កំពុង​រក្សាទុក​នៅ​សាលាខេត្ត​បាត់ដំបង ក៏​នឹងត្រូវ​នាំ​មកវិញ​នាពេល​ឆាប់ៗ​ខាងមុខ​នេះដែរ​។ រីឯ​វត្ថុ​យក្ស​មួយចំនួន ដូចជា ពងមាន់​យក្ស និង​សំបុកមាន់​យក្ស​ជាដើម កំពុង​បន្ត​កែសម្រួល​និង​នាំមក​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

ក្នុងឱកាស​ចុះ​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការងារ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក សុខ សង្វារ ប្រធាន​គម្រោង​កម្មវិធី​ភូមិ​ខ្ញុំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បញ្ជាក់ថា ដំណើរការ​រៀបចំ​ផ្សេងៗ​នៃ​កម្មវិធី​ភូមិ​ខ្ញុំ កំពុងដំណើរការ​ដោយ​រលូន​។ ការសាងសង់ ការតុបតែង​លម្អ ការរៀបចំ​ក្រុមការងារ​សម្តែង និង​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ផ្សេងៗ បាន​ដំណើរ​ដោយ​រលូន​និង​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ​។​

សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ កម្មវិធី​ភូមិ​មានការ​រៀបចំ​កម្មវិធី​សម្តែង​ទាំង​សល្បៈ​បុរាណ និង​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ជាច្រើន​ដូចជា ការសម្តែង​របាំ​បុរាណ ការរៀបចំ​ពិព័រណ៍​រូប​និង​វត្ថុ​យក្ស ចាប៉ីដងវែង ពិណ​ខ្មែរ ល្ខោនខោល ល្ខោន​យីកេ ល្ខោនបាសាក់ រាំ​ស្ករ​ដៃ ភ្លេង​គ្រឹម សៀក​រហស្សកម្ម និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា