ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក គីម ជុង​អ៊ុន បញ្ជា​ឱ្យ​បង្កើន​ការផលិត​គ្រឿងបន្លាស់​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​

ព្យុងយ៉ាង​៖ ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គា​រថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឱ្យ​បង្កើន​ការផលិត​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ថ្នាក់​អាវុធ ដើម្បី​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​។​

លោក គីម បាន​និយាយថា ប្រទេស​គួរតែ​ពង្រីក​ការផលិត​គ្រឿងបន្លាស់​នុយក្លេអ៊ែរ​កម្រិត​អាវុធ​សម្រាប់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​ផែនការ​របស់​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ស្តីពី​ការបង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដោយ​អិ​ច​ស្ប៉ូ​ណង់​ស្យែ​ល និង​ជំរុញ​ឱ្យ​បន្ត​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​។​

គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នូវ​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់ ដោយ​អះអាងថា​ជាការ​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​រួម​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា