ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Chelsea ប្រកាស​ខាត​ប្រាក់​១២១.៣​លាន​ផោន​ក្នុង​រដូវ​កាល​២០២១-២២

​កីឡា​៖ ក្លិប Chelsea បានប្រកាស​ពី​ការខាតបង់​ប្រាក់​សរុប ១២១.៣​លាន​ផោន (១៤៨.៦៥​លាន​ដុល្លារ​) សម្រាប់​រដូវ​កាល​២០២១-២២ ដោយសារ «​ការចំណាយ​ខុសពី​ប្រក្រតី និង​ការខាតបង់​ប្រាក់ចំណូល​» បន្ទាប់ពី​រង​ទណ្ឌកម្ម ដែល​ដាក់​លើ​អតីត​ម្ចាស់​ក្លិប លោក Roman Abramovich​។​

អតីត​ម្ចាស់​ក្លិប​សញ្ជាតិ​រុស្ស៊ី លោក Abramovich បានប្រកាស​ដាក់លក់​ក្លិប កាលពីដើម​ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន​, ដែល​ទីក្រុង​ម៉ូស្គូ បាន​ហៅថា «​ប្រតិបត្តិការ​យោធា​ពិសេស​», ក្រោយមក​រដ្ឋាភិបាល​អ​ង់​គ្លេ​ស បានដាក់​ទណ្ឌកម្ម​ទៅលើ​លោក Abramovich ដែល​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ ចំពោះ​ដំណើរ​ការលក់​ក្លិប​។​

Chelsea មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់​សំបុត្រ ដែលជា​លទ្ធផល​នៃ​ការបាត់បង់​ប្រាក់ចំណូល ស្រប​ពេលដែល​ការចំណាយ​ប្រតិបត្តិការ​របស់​ពួកគេ ក៏​ត្រូវបាន​កាត់បន្ថយ ដោយសារតែ​ការដាក់កំហិត ពី​រដ្ឋាភិបាល រហូតដល់​ការលក់​ក្លិប​ត្រូវ​បានសម្រេច​ទាំងស្រុង នៅ​ចុងខែ​ឧសភា កន្លងទៅ​។​

Chelsea ត្រូវ​ក៏បាន​ទិញ​ដោយ​ក្រុមហ៊ុន​វិនិយោគ ដឹកនាំ​ដោយ​បុរស​អ្នកជំនួញ​សហ​អាមេរិក លោក Todd Boehly និង​ក្រុមហ៊ុន Clearlake Capital, ដែល​បាន​វិនិយោគ​អស់​ជាង ៦០០​លាន​អឺរ៉ូ (៦៤៥.៧៨​លាន​ដុល្លារ​) លើ​ការផ្ទេរ​កីឡាករ នូវ​រដូវ​កាល​ដោះដូរ​កីឡាករ​ចំនួន ២​លើក​កន្លងមកនេះ​។​

​ដោយឡែក​ក្លិប Chelsea FC ជា​បណ្តោះអាសន្ន​កំពុងស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១០ ក្នុង​តារាង Premier League រដូវ​កាល​នេះ ក្រោយ​ឆ្លងកាត់ ២៧​ប្រកួត​, ប៉ុន្តែ​បាន​ឡើងដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​លី​គ UEFA Champions League ដែល​ពួកគេ​នឹងត្រូវ​ជួប​ក្រុម​ម្ចាស់​ពានរង្វាន់​ជើងឯក Real Madrid នៅ​ខែក្រោយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា