ការចាប់​ពូ​ល​វិញ្ញាសារ​បាល់ទាត់​បុរស​-​នារី ស៊ី​ហ្គេម នឹង​ធ្វើឡើង​នៅថ្ងៃនេះ​

​កីឡា ៖ ការចាប់​ពូ​ល​វិញ្ញាសារ​បាល់ទាត់​បុរស​-​នារី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៥ ខែមេសា នេះនៅ​សាលសន្និសីទ​សារព័ត៌មាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

​ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន ១០​ក្រុម រួមមាន​៖ ម្ចាស់ផ្ទះ​កម្ពុជា សិង្ហ​បុរី មី​យ៉ាន់​ម៉ា ថៃ ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ឥណ្ឌូណេស៊ី វៀតណាម ឡាវ និង ហ្វីលីពីន​។ ក្រុម​ទាំងអស់ នឹងត្រូវ​បែង​ជា​ពីរ​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៥​ក្រុម​។​

​សម្រាប់​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​នេះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ស្ថិតនៅ Pot1 ជាមួយ​វៀត​ណា ខណៈ Pot 2 មាន ឥណ្ឌូនេស៊ី និង ថៃ ។ ចំណែក Pot 3 មាន មី​យ៉ាន់​ម៉ា និង ម៉ាឡេស៊ី និង Pot 4 មាន សិង្ហ​បុរី ឡាវ ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត​។​

​សូមជម្រាបថា វិញ្ញាសា​បាល់ទាត់​បុរស នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៣ ដែលជា​វិញ្ញាសា​មួយ​ត្រូវ​ចាប់ផ្ដើម​ប្រកួត​មុនគេ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕

Related posts