ភ្នំពេញ៖ ប្លង់កៅអីសម្រាប់ទស្សនិកជន ចូលរួមពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានការបែងចែក ៣ផ្នែកផ្សេងគ្នា ក្នុងនោះមានពណ៌លឿងសម្រាប់សម្គាល់ (ភ្ញៀវ VIP), ពណ៌ក្រហម (ភ្ញៀងកិត្តិយស) និងពណ៌ប្រផះ (មហាជន)។
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត។
សូមជម្រាបថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ៕