កីឡា ៖ កីឡាករ សាលី ហ្វីលីន ត្រូវបានប្រធានក្រុមម៉ូតូទឹកកម្ពុជាលោក សាលី អ៊ូមើត ចាត់ទុកជា Golden Boy បន្ទាប់ពីដណ្ដើមបានមេដាយ ៥គ្រឿងម្នាក់ឯង បំបែកកំណត់ត្រា ប្រវត្តិសាស្ដ្រ និងសាងភ្ញាក់ផ្អើលជាខ្លាំងក្នុងព្រឹត្តិការណ៍ពិភពលោកកម្មវិធី WGP1. WATER JET WORLD SERIES 2023 នៅអាមេរិក ។ ក្នុងនោះមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១ ។
លើសពីនេះ កំឡុងពេលប្រកួត ក្នុងនាមកីឡាករវ័យក្មេងជាងគេ ក្នុងវិញ្ញាសាប្រកួតរបស់ខ្លួន ហ្វីលីន បានប្រើបច្ចេកទេសដ៏ប៉ិនប្រសព្វ ដើម្បីប្រជែង និងវ៉ាដៃគូប្រកួត ដែលមានកម្រិតពិភពលោកម្ដងមួយៗ ធ្វើឲ្យគណៈ កម្មការ រៀបចំ និងទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ ពីមានការប្រកាសពីភាពអស្ចារ្យរបស់កីឡាករខ្មែរឥស្លាមរូបនេះស្ទើរៀងរាល់ថ្ងៃ ៕