ខេត្តស្ទឹងត្រែង៖ សាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនចាងហ្វាងកាសែតម្នាក់ ដាក់ពន្ធនាគារកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់រុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ។
សមត្ថកិច្ចបានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តបានចាប់ឃាត់ខ្លួនឈ្មោះ គឹម ដែន ប្រភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាចាងហ្វាងការផ្សាយឌីអិន សន្តិភាពញ៉ូវ បច្ចុប្បន្នរស់នៅភូមិណាអួង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនចាងហ្វាងកាសែតរូបនេះដោយផ្អែកទៅលើដីការបស់សាលាដំបូងខេត្ត ដោយចោទប្រកាន់ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ន្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិណាអួង(ចំណុចវាលប៉ារ៉ា)ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥កន្លងទៅ។
តុលាការបានសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារកំណត់៥ឆ្នាំ គិតចាប់ពីសាលក្រមចូលស្ថាពរ សម្បត្តិរដ្ឋនូវដីដែលមានទំហំ ៣២២៩ម៉ែត្រ ព្រមទាំងរោងទំហំ ៣ម៉ែត្រគុណនិង ៣ម៉ែត្រចំនួនមួយខ្នង។ត្រង់ចំណុចនិយាមកាមUTM(62 42 45-15 3979)ក្នុងភូមិណាអួង(វាលប៉ារ៉ា)ឃុំស្រែសំបូរស្រុកស៊ីមប៉ាងខេត្តស្ទឹងត្រែង៕