ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Erdogan ប្រដូច​សង្គ្រាម​នៅ​ហ្គា​ហ្សា ទៅនឹង​សង្គ្រាមលោកលើកទី ២ ដែល​ពួក​ណា​ស៊ី​សម្លាប់​មនុស្ស​រង្គាល​

ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា សង្គ្រាម​ដែល​កំពុង​បន្ត​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប គឺអាច​ប្រៀបធៀប​ទៅនឹង​ការសម្លាប់​រង្គាល​ដែល​ប្រព្រឹត្ត​ដោយ​ពួក​ណា​ស៊ី​អាល្លឺម៉ង់ ក្នុងអំឡុង​សង្គ្រាមលោកលើកទី ២ ។​

ការរិះគន់​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​របស់លោក កើតឡើង​នៅពេលដែល​កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) កំពុង​បង្កើន​ការវាយប្រហារ​លើដី​រប​ស់​ពួកគេ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ា​សមនៅ​តំបន់​ភាគខាងត្បូង​នៃ​តំបន់​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​។​

លោក Erdogan បាន​និយាយ ក្នុងអំឡុង​សុន្ទរកថា នៅឯ​វេទិកា​យុវជន​របស់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​ថា នៅ​ចំពោះមុខ​ភ្នែក​ពិភពលោក​ទាំងមូល កងកម្លាំង​កាន់កាប់​របស់​អ៊ីស្រាអែល បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ២៨,០០០ នាក់ យ៉ាង​ឃោរឃៅ ដែល​ភាគច្រើន​ជា​កុមារ និង​ស្ត្រី​។​

លោក បាន​បន្ថែមថា ការវាយប្រហារ​របស់ IDF ទៅលើ​សាលារៀន មន្ទីរពេទ្យ វិហារ​ឥស្លាម និង​កន្លែង​ជន​ស៊ីវិល​ផ្សេងទៀត គឺជា​ការវាយប្រហា​រដែ​ល​រំ​ឮ​ក​ដល់​ពួក​ណា​ស៊ី​។​

ការរិះគន់​របស់​មេដឹកនាំ​ទួរគី​រូបនេះ បាន​ប្រៀបធៀប​នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu ម្តង​ហើយ​ម្តងទៀត​ទៅនឹង​លោក Adolf Hitler ហើយ​ថ្កោលទោស​ប្រតិបត្តិការ​យោធា​នៅ​តំបន់​ហ្គា​ហ្សា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា