ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ជាមួយគ្នា​នោះ​ខ្យល់មូសុង​ឦសាន​បន្ត​បង្កើន​ឥទ្ធិពល​និង​ល្បឿន​បក់​មកលើ​កម្ពុជា ដែល​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤៖

១-​តំបន់​វាលទំនាប ៖
⁃ សីតុណ្ហភាព​អប្បបរមា​ពី​២០-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៦°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
⁃ នៅ​ថ្ងៃទី​១២-១៣ ខែកុម្ភៈ ខេត្ត​ប៉ៃលិន ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​រង្វង់​១៩°C​។​

២-​តំបន់​ខ្ពង់រាប ៖
⁃ សីតុណ្ហភាព​អប្បបរមា​ពី​១៧-២៥°C សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៥°C
⁃ នៅ​ថ្ងៃទី​១២-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៧-១៩°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​។​

៣-​តំបន់​មាត់សមុទ្រ ៖
⁃ សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
⁃ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៧៥-១,៧៥​ម៉ែត្រ​៕

Related posts