ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​ជាង ១០០ នាក់ ស្លា​.​ប់​នៅ​ក្រុង Rafah និង​ជាង ២០០ នាក់​របួស ដោយសារ​ការវាយប្រហា​រ​របស់​អ៊ីស្រាអែល

ទូរទស្សន៍​លី​បង់ Al Mayadeen បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់ ដោយសារ​ការវាយប្រហា​រ​របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល ដ៏​ខ្លាំងក្លា​លើ​ទីក្រុង Rafah ដែលជា​ទីតាំង​ភាគខាងត្បូង​ហ្គា​ហ្សា​ស្ទ្រី​ប ក្បែរ​ព្រំដែន​ប្រទេស​អេ​ហ្ស៊ី​ប បាន​កើន​ឡើងដល់ ១០០ នាក់​ហើយ និង​ជាង ២៣០ នាក់​រងរបួស ដោយ​ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។​

យោងតាម​ប្រភព បាន​រាយការណ៍​ថា យន្តហោះ​របស់​កងទ័ព​អាកាស​អ៊ីស្រាអែល កំពុងធ្វើការ​វាយប្រហា​រ​តាម​គោលដៅ​ទៅលើ​វិហារ​អ៊ីស្លាម Al-Huda និង Al-Rahma ជា​កន្លែង​ដែល​ជនភៀសខ្លួន​ជាច្រើន​ស្ថិតនៅ​។​

ទន្ទឹម​នោះ អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន បាន​រាយការណ៍​ពី​ការទម្លាក់​គ្រាប់បែក​លើ​អគារ​លំនៅដ្ឋាន​នៅក្នុង​តំបន់​ជុំវិញ និង​ទីស្នាក់ការ​របស់​អង្គការ ផងដែរ​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃទី ៧ ខែតុលា បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ​មកពី​ក្រុម​ហា​ម៉ាស​រ៉ាឌីកាល់​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​បើក​ការ​លុកលុយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅលើ​ទឹកដី​អ៊ីស្រាអែល​ដោយបាន​សម្លាប់​អ្នកស្រុក​គីប​ប៊ូ​សជន​ជាតិ​អ៊ីស្រាអែល​ជាច្រើន​នាក់​ដែល​រស់នៅ​ក្បែរ​ព្រំដែន​ហ្គា​ហ្សា និង​ចាប់ពង្រត់​ជនជាតិ​អ៊ីស្រាអែល​ជាង 200 នាក់​រួមទាំង​ស្ត្រី​ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា