ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧ​ត្ត​ម​សេនីយ៍​អាល្លឺម៉ង់​ប្រាប់​រដ្ឋាភិបាល​ក្រុង​ប៊ែ​កឡាំង ត្រៀមខ្លួន​សម្រាប់​ជម្លោះ​រយៈពេល ៥ ឆ្នាំ ជាមួយ​រុស្ស៊ី​

លោក​ឧ​ត្ត​ម​សេនីយ Carsten Breuer បាន​អះអាងថា ប្រទេស​អាល្លឺម៉ង់ គួរតែ​បង្កើន​កម្លាំងយោធា​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ជម្លោះ​ដែល​អាច​កើតមាន​ជាមួយ​រុស្ស៊ី ក្នុង​រយៈពេល ៥ ឆ្នាំ​។

លោក បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​ចិត្តគំនិត​នៅក្នុង​សង្គម​អាល្លឺម៉ង់ ដោយ​ទទូចថា​ប្រទេសជាតិ ត្រូវការ​បង្កើត​ការទប់ស្កាត់​ដែល​អាច​ជឿទុកចិត្ត​បាន​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ Welt am Sonntag ដែល​ចេញផ្សាយ កាលពី​ថ្ងៃអាទិត្យ លោក Breuer បាន​អះអាងថា លទ្ធភាព​នៃ​ការប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​ជាមួយ​ទីក្រុង​មូ​ស្គូ គឺ​ខ្ពស់បំផុត​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមត្រជាក់​។​

លោក ក៏បាន​ព្យាករណ៍​ថា ប្រសិនបើ​ខ្ញុំ​ធ្វើតាម​អ្នកវិភាគ ហើយ​ឃើញ​សក្តានុពល​គំរាមកំហែង​ផ្នែក​យោធា​មកពី​ប្រទេស​រុស្ស៊ី នោះ​មានន័យថា ៥ ទៅ ៨ ឆ្នាំ ជា​ពេលវេលា​រៀបចំ​សម្រាប់​ពួកយើង​។​

លោក Breuer ដែល​បម្រើការ​ជា​អគ្គ​អធិការកិច្ច​របស់​ស្ថាប័ន Bundeswehr បាន​អះអាងថា នេះ​មិន​មានន័យថា​នឹងមាន​សង្គ្រាម​នៅពេល​នោះទេ​។ ប៉ុន្តែ​វា​អាចទៅរួច​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា