ព្យុងយ៉ាង៖ យ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ជុំវិញការបាញ់បង្ហោះនូវមីស៊ីលជាច្រើនគ្រាប់របស់កូរ៉េខាងជើង សំដៅទៅសមុទ្រជប៉ុន។
ការបាញ់បង្ហោះនេះ បានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹក ដោយទីតាំងបាញ់នៅភាគឦសាននៃទីក្រុង Wonsan ខណចំនួននៃគ្រាប់មីស៊ីលមិនទាន់មានរបាយការណ៍បញ្ជាក់ឱ្យដឹងនៅឡើយ ។
កូរ៉េខាងត្បូង ក៏បានកត់សម្គាល់ថា ខ្លួននៅតែមានការប្រុងប្រយ័ត្ន និងតាមដានសកម្មភាពរបស់ក្រុងព្យុងយ៉ាង ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក។
គួរបញ្ជាក់ថា នេះជាការបាញ់មីស៊ីលលើកទី ៥ របស់កូរ៉េខាងជើង ចាប់តាំងពីដើមឆ្នាំនេះមក៕