ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ត្រូវ​សាលាដំបូង​ខេត្តរតនគិរី ដាក់​ពន្ធ​ធនាគារ​២៨​ឆ្នាំ​

​ខេត្តរតនគិរី ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​”​ផេ​ក​”​របស់​សាលាដំបូង​ខេត្តរតនគិរី​​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២០​កុម្ភៈ​នេះ ថា ស្តីពី​ការផ្ដន្ទាទោស​ជនជាប់ចោទ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​« ក្រុមប្រឹក្សា ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តរតនគិរី បាន​បើកសវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ និង​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៦៨ ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣ ពាក់​ព័​ន្ឋ​នឹង​បទល្មើស​គ្រឿងញៀន​។

​ដែលមាន​សារធាតុ​ញៀន​ជា​មេ​តំ​ហ្វេ​តា​មីន មាន​បរិមាណ​សុ​ទ្ឋ ៨១,១០% (​ប៉ែតសិប​មួយ​ក្បៀស​ដប់​) ភាគរយ ស្មើនឹង ២៤០,៧៣(​ពីរ​រយ​ស​សិប​ក្បៀស​ចិតសិប​បី​)​ក្រាម​។ ក្រោយពី​បាន​ពិភាក្សា​ដេញដោល​លើ​ជនជាប់ចោទ ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ភស្តុតាង ផ្ទៀងផ្ទាត់​អង្គហេតុ និង អង្គច្បាប់​ចប់សព្វគ្រប់​រកឃើញថា​មាន​ពិរុទ្ធភាព ហេតុនេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តរតនគិរី​។​

​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ បានប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៧ “​ឃ​” ក្រ​២ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ លឹម សំខាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ សញ្ជាតិ​ខ្មែរ ដាក់​ព​ន្ឋ​នាគារ​កំណត់​រយៈពេល​២៨ (​ម្ភៃ​ប្រាំបី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០.០០០.០០០(​ហុកសិប​លាន​)​រៀល ពីបទ “​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នួវ​សារធាតុ​ញៀន​”​។​

​តាម​បញ្ញត្តិ​មាត្រា ៤០ កថាខណ្ឌ ១ កថាខណ្ឌ ៣ កថាខណ្ឌ ៧ ចំណុច​ទី ៤ និង​មាត្រា ៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​ ​ចំពោះ​វត្ថុ​ចាប់យក​សារធាតុ​ញៀន​ជា​មេ​តំ​ហ្វេ​តា​មីន និង​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​ត្រូវបាន​សម្រេច រឹបអូស​ស្រម​តាម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា