ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​បច្ចេកវិទ្យា​ព័ត៌មាន​អឺរ៉ុប​-​អាស៊ី​

​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​បច្ចេកវិទ្យា​ព័ត៌មាន​អឺរ៉ុប​-​អាស៊ី ស្តីពី “​អធិបតេយ្យភាព​ឌីជីថល​ជា​មូលដ្ឋាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រយៈពេល​វែង​” ដែលមាន​បណ្តា​ប្រទេស​ជា​សមាជិក​បាន​ចូលរួម និង​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ឌីជីថល​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​សហព័ន្ធរុស្ស៊ី ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០-២១ ខែកុម្ភ​: ឆ្នាំ​២០២៤ នៅ​ទីក្រុង​មូ​ស្គូ នៃ​សហព័ន្ធរុស្ស៊ី​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ចែករំលែក​នូវ​បទពិសោធ និង​ស្ថានភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​៖
១. ស្ថានភាព​នៃ​ការប្រើប្រាស់ និង​ការអភិវឌ្ឍន៍​ប​បច្ចេក​វិទ្យា​ឌីជីថល នៅ​កម្ពុជា​
២. សន្តិសុខ និង​បទល្មើស​បច្ចេកវិទ្យា​
៣. ឯកសារ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ស្តីពី​បច្ចេកវិទ្យា​ឌីជីថល​
៤. ការលើក​កំពស់​សុវត្ថិភាព​ឌីជីថល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល និង​ភាព​អំណោយផល​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​បង្ហាញ​អំពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផ្តោត​លេ​ី​ការកសាង​ច្បាប់​គតិយុត្ត​ពាក់ព័ន្ធ ការអនុវត្ត​សកម្មភាព​បង្កា​បង្ក្រាប និង​ការផ្សព្វផ្សាយ​អប់រំ​៕
​ដោយ ៖ អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា