នៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងទី១: ផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ទី២: ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្ត្រី-បុគ្គលិកសរុបចំនួន១០០នាក់ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
សិក្ខាសាលានាឱកាសនេះ មានធ្វើបទបង្ហាញចំនួន៣សំខាន់ៗ ទី១: បទបង្ហាញស្តីពី អង្គរ និងបរិស្ថាន ទី២:បទបង្ហាញស្តីពីការបង្កើតគម្របព្រៃឈើ និងចែកចាយកូនឈើ ទី៣: បទបង្ហាញស្តីពីមន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនជាតិ អន្តរជាតិយល់ដឹងពីការងារអាជ្ញាធរជាតិអប្សរា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងការពារបរិស្ថាន រួមទាំងសំណួរ-ចម្លើយ និងមតិសំណូមពរផ្សេងៗ ដែលសិក្ខាកាមអាចលើកឡើងដែរ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានភាពស្និទ្ធស្នាល និងប្រសិទ្ធភាព៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន