ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ប្រារព្វ​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ទី​២១ ខែ កុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ថ្នាក់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា និង លោកស្រី ជ័យ ណា​រី អ៊ុំ រាត្រី អនុប្រធាន​កិត្តិយស​សាខា បាន​ដឹកនាំ​សមាជិក​គណៈកម្មាធិការ​សាខា និង​មានការ​ចូលរួម​ពី​លោក អែម សុខា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ថ្មពួក លោក​មេឃុំ​ទាំង​៦​ឃុំ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ការិយាល័យ​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិ​ប​ត្ត​ថ្មពួក លោក​មេភូមិ អ្នកស្ម័គ្រចិត្ត ក​ក្រក​និង​យុ​វជនក​ក្រក បាន​ប្រារព្វ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ក្រោម​ប្រធានបទ​”​ពង្រឹងគុណភាព​សេវា​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ​ដើម្បី​ឆ្ពោះទៅ​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​ជាស​កល​” ។

សូមជម្រាបថា ទិវា​នេះ​បាន​ប្រារព្វ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​វាល​ថ្មពួក ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ដែលមាន​អ្នកទទួលផល​ចំនួន​៤០​នាក់ មកពី​៦​ឃុំ​នៃ​ស្រុក​ថ្មពួក​។

ពិធី​ខាងលើនេះ​ធ្វើឡើង​ដើម្បី​អបអរសាទរ ដល់​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ក្នុង​ការងារ​នេះ​។

នាឱកាស​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​នាំមក​នូវ​សម្ភារៈ​សម្រាប់​ម្នាក់ៗ​ទទួលបាន​÷ មី​ជាតិ​១​កេស​, ត្រីខ​១​យួរ​, ទឹកដោះគោឆៅ​១​ឡូ​តិ៍​, ទឹក​សណ្តែក​១​យួរ​, នំប្រៃ​១​ថង់​, ទឹកដោះគោ​ខាប់​២​កំប៉ុង​, ក្រមា​ពោះគោ​ធំ​១, សាប៊ូកក់សក់​កូនង៉ា​១​ដប ,​ម្សៅ​លាប​ខ្លួន​១​ដប​,​ថវិកា​សាខា និង​ថវិកា​លោកស្រី​ជ័យ ណា​រី អ៊ុំ រាត្រី មួយចំនួន​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា