ពាន Hun Sen Cup ថ្នាក់ជាតិ រកឃើញ​៣​ក្រុម​ហើយ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

​កីឡា ៖ ការប្រកួត​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវ​កាល ឆ្នាំ​២០២៣-២៤ បាន​រកឃើញ​ក្រុម​ខ្លាំង​៣​ក្រុម​ហើយ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​រួមមាន​៖ ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា និង​បឹងកេត ក្រោយ​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​ទាំង​ជើង​កាលពី​ម្សិលមិញ ខណៈ​១​ក្រុម​ទៀត​រងចាំ​ការប្រកួត​រវាង ភ្នំពេញ​ក្រោ​ន និង​គិរីវង់​សុខ​សែន​ជ័យ​។​

​សម្រាប​លទ្ធផល​ការប្រកួត​ជើង​ទី​២ រួមមាន​៖

-​ព្រះខ័ន​រាជ​ស្វាយរៀង ៦-០ ណាហ្គា​វើ​លដ៍ នៅ​កីឡដ្ឋាន ស្វាយរៀង​(​សរុប​ទាំង​២​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​១០-១ )​។​

-​វិសាខា ០-០ ខេត្តព្រៃវែង នៅ​កីឡដ្ឋាន ព្រី​នស៍​(​សរុប​ទាំង​២​ជើង វិសាខា ឈ្នះ​១-០)​។​

-​អាយ អេស អាយ ដង្កោ​សែន​ជ័យ ២-៤ បឹងកេត នៅ​កីឡដ្ឋាន AIA KMH Park(​សរុប​ទាំង​២​ជើង បឹងកេត ឈ្នះ ៨-៤)​។​

​ដោយឡែក​សម្រាប់​ការប្រកួត​រវាង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ប្រកួត​ជាមួយ ក្លិប​បាល់ទាត់​គិរីវង់​សុខ​សែន​ជ័យ ត្រូវបាន​ស្នើសុំ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​នៃ​ការប្រកួត នៅ​ថ្ងៃទី​២៨ ខែកុម្ភ​: ឆ្នាំ​២០២៤ វិញ នៅ​កីឡដ្ឋាន ស្មា​ត​អ​អេស​អិន​។ ខណ​:​ការប្រកួត​នៅ​ជើង​ទី​១ កាលពី​ថ្ងៃទី​១៧ ខែកុម្ភ​:​កន្លង​ទី ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ -​គិរីវង់​សុខ​សែន​ជ័យ ក្នុង​លទ្ធផល ២​ទល់​និង​០ នៅ​កីឡដ្ឋាន គិរីវង់​៕

Related posts