កីឡា ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ។
ជាមួយគ្នានោះដែល FFC បានសូមថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយ ជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន។
ពហុកីឡដ្ឋានជាតិ ត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដារបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយក្នុងពហុកីឡដ្ឋានទាំងអស់។