ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​ជាង ៣០ នាក់​ស្លាប់ និង​របួស ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ផ្សារ​មួយកន្លែង នៅ​ស៊ី​រី​

មនុស្ស ៨ នាក់​ស្លាប់ និង ២៣ នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីផ្សារ​មួយកន្លែង ដែលមាន​មនុស្ស​ច្រើន នៅ​ទីក្រុង Azaz ដែល​គ្រប់គ្រង​ដោយ​ពួក​យុទ្ធជន​គាំទ្រ​ទួរគី​ក្នុង​ខេត្ត Aleppo កាលពី​ថ្ងៃអាទិត្យ​។​

យោងតាម​ប្រភព​បណ្តាញសារព័ត៌មាន Observatory ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​បញ្ជាក់ថា ការផ្ទុះ​នេះ​បង្កឱ្យមាន​អគ្គីភ័យ ក៏ដូចជា​បណ្តាលឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ មួយចំនួន​។​

គួរ​បញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ អាជ្ញាធរ មិនទាន់​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់ និង​របួស​បន្ថែម​នៅឡើយ នោះទេ ខណ​ការ​បំផ្ទុះ​នេះ ក៏​មិនមាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​ដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា