កម្មករ ចាប់ផ្ដើមកាត់ផ្នែកខ្លះៗនៃស្ពាន Francis Scott Key ដែលដួលរលំ បន្ទាប់ពីកប៉ាល់ដឹកទំនិញដ៏ធំមួយ បើកបុកសសរ បណ្ដាលឲ្យបាក់ទាំងស្រុង ។
សាកសពកម្មករ ៤ នាក់ ដែលកំពុងជួសជុលនៅលើស្ពាន អំឡុងពេលកប៉ាល់បុកនោះ នៅតែរកមិនឃើញនៅឡើយ ដោយសារស្ថានភាពជុំវិញកប៉ាល់ដែលជាប់នោះមានភាពពិបាក។
ស្ថានភាពពិបាក បង្កឲ្យមានគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកមុជទឹកក្នុងការស្វែងរក ខណកម្មករ ២ នាក់ ក្នុងចំណោម ៨ ត្រូវបានជួយសង្គ្រោះ៕