ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន បញ្ឈប់​ការពាក់ព័ន្ធ​នឹង​សកម្មភាព​ក្រុម​ជនសង្ស័យ​ភេរវ​ករ​ក្នុងប្រទេស​ជាបន្ទាន់​

មូ​ស្គូ​៖ ក្រសួងការបរទេស​រុស្ស៊ី បានប្រកាស កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​មូ​ស្គូ បានទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន ប្រគល់​ជនសង្ស័យ​នៃ​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស ក៏ដូចជា​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែល​ពាក់ព័ន្ធ​ណាមួយ​ជាមួយ​ក្រុម​នោះ​។

ប្រធាន SBU លោក Vasyl Malyuk បាន​លើកឡើងថា ទីក្រុង​មូ​ស្គូ ទាក់ទង​ក្រុង​គៀវ ជា​ផ្លូវការ​ជាមួយនឹង​ការទាមទារ​ក្រោម​អនុសញ្ញា​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ រួមទាំង​ការចាប់ខ្លួន​ភ្លាមៗ និង​ការធ្វើ​បត្យាប័ន​នៃ​ជនសង្ស័យ​ទាំងអស់ ដែល​ទីក្រុង​មូ​ស្គូ កំណត់​អត្តសញ្ញាណ និង​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ភេរវកម្ម​នាពេល​ថ្មីៗ​នេះ​នៅ​ទឹកដី​រុស្ស៊ី​។

សេចក្តីថ្លែងការណ៍​នេះ ក៏បាន​សំដៅ​ទៅលើ​ការបាញ់ប្រហារ​នៅ​សាលាក្រុង Crocus ដែល​សម្លាប់​មនុស្ស ១១៤ នាក់ ឃាតកម្ម​លើ Daria Dugina និង​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ហាង St. Petersburg ដែល​សម្លាប់​អ្នកសរសេរ​ប្លុក​យោធា Vladen Tatarsky និង ៤២ នាក់​រងរបួស ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា