ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាប ជាក់ស្តែងទីតាំងក្លិបយីហោ ថាំងហួយ ពាក់ព័ន្ធករណីលួចលាក់ជួញដូរ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចផ្ទះលេខ ៦៦ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១១នាក់ ស្រី ៤៥នាក់ (ជនជាតិខ្មែរ ១៤នាក់ និងជនបរទេស ៩៧នាក់ (ចិន ៦០, វៀតណាម ៣៤, កូរ៉េ ២, ម៉ាឡេស៊ី ១) និងបានដកហូតសារធាតុញៀនប្រភេទគ្រវីចម្រុះប្រហែលជាង 5គីឡូក្រាម, ឧបករណ៍សម្រាប់លេងគ្រឿងញៀនមួយចំនួនថែមទៀត៕