ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៤,៤១៥​ប័ណ្ណ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប

​ខេត្តស្វាយរៀង​៖​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចល់នវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​ច្រេស និង​ភូមិ​ថ្នល់កែង​ឃុំ​ពពែ​ត​, ភូមិ​ត្រពាំង​ស្បូវ ភូមិ​ត្រពាំង​ចក និង​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង សរុប​ចំនួន​៤,៤១៥ បណ្ណ​នៅ​ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២៤​នេះ​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ញ​ចូលរួម​ពី​សំណាក់ លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​ស្វាយទាប អាជ្ញា​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការអបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ សម្រាប់​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​លើ​កម្មសិទ្ធិ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត និង​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ និង​ពាំ​នាំនូវ​ក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់​សម្ដេច មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​សម្ដេច​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង និង​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ជូន​ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ស្វាយទាប​នាឱកាស​នេះ​ផងដែរ​។​

​ឯ​ឧ​ត្ត​ម​បន្តថា ក្នុងនាម​រដ្ឋបាលខេត្ត សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ មន្ទីរជំនាញ ជាពិសេស​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ដែលជា​ប្រតិបត្តិ​ករ​ផ្ទាល់ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូល​រួមទាំង​កម្លាំងកាយ​ចិត្ត​យ៉ាង​មមាញឹក និង​មិន​ខ្លាច​ពី​ការនឿយហត់ នៅក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​លើ​គ្រប់​នីតិវិធី និង​គ្រប់​ដំណាក់កាល ដើម្បី​ជំរុញ​ការងារ​ចេញ ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានចេញ​ជា​ផ្លែផ្កា ដូច​បានឃើញ​នូវពេលនេះ ។ ជាមួយនេះ អាជ្ញាធរ​ពាក់​ព័​ន្ត​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ការងារ និង​ផ្តល់​ការសហការ ដើម្បី​វាស់វែង​ចេញ​ប័ណ្ណ ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​បណ្ណ​ដែល​នៅ​សេសសល់ ដើម្បី​ព​ន្លឿ​ន និង​ចែកជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​
-​ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​ការការពារ​សន្តិសុខ​សណ្តាប់​ឲ្យ​បានល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។
– ត្រូវ​រៀបចំ​តុបតែង​ឲ្យ​បាន​ស្អាត​ល្អ នូវ​ទីតាំង​វត្ត​អារាម​ឬ​កន្លែង​ផ្សេងៗ​ដេ​ី​ម្បី​បង្ករ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​។
-​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព
– ត្រូវ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ទាំង​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ ក្មេង​ទំនើង និង​បទល្មើស​លួច ឆក់ ប្លន់​នៅ​មូលដ្ឋាន​ជាដើម​
-​ត្រូវ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា