ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ និង​ផ្តល់នូវ​លក្ខណៈ​បច្ចេកទេស ដំណើរការ​សាងសង់​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​រស់នៅក្នុង និង​ក្រៅ​តំបន់​អង្គរ ចំនួន​១៣៧​ករណី​

​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែមីនា ឆ្នាំ​២០២៤ នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី បេតិកភណ្ឌ​ក្រុង និង​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ និង​ផ្តល់នូវ​លក្ខណៈ​បច្ចេកទេស​ដោយ​ពុំ​គិត​ប្រាក់កម្រៃ ក្នុង​ដំណើរការ​សាងសង់​លំនៅដ្ឋាន ក៏ដូចជា​សំណង់​ឧបសម្ព័ន្ធ​ផ្សេងៗ​ទៀត ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង និង​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​១៣៧​ករណី ដូចជា​:

១. ក្រុង​សៀមរាប ចំនួន​២៩​ករណី​
២. ស្រុក​ប្រាសាទបាគង ចំនួន​២៤​ករណី​
៣. ស្រុក​បន្ទាយស្រី ចំនួន​៤១​ករណី​
៤. ស្រុក​ពួក ចំនួន​១៦​ករណី​
៥. ស្រុក​អង្គរធំ ចំនួន​១៥​ករណី​
៦. ស្រុក​ស្វាយ លើ​ចំនួន​១០​ករណី​
៧. ស្រុក​សូទ្រនិគម ចំនួន​២​ករណី​។​

​អាជ្ញាធរ​ជាតិ​អប្សរា តែង​យកចិត្តទុកដាក់​និង​ពិនិត្យ ព្រមទាំង​ពង្រឹង​ការងារ​របស់ខ្លួន​បន្ថែ​ម តាំងពី​ដំណាក់កាល​ទទួល​សំណើ រហូតដល់​ដំណាក់កាល​ឆ្លើយតប​ទៅកាន់​ពលរដ្ឋ​វិញ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ខិត​កាន់តែ​ជិត​ប្រជាពលរដ្ឋ​។​
​សូមបញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​គឺ​ពុំ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​នោះឡើយ​៕
​អត្ថបទ និង​រូបភាព​៖ នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី បេតិកភណ្ឌ​ក្រុង និង​សហគមន៍​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា