ប្រជាពលរដ្ឋ​ប្រមាណ ៨០ ម៉ឺន​គ្រួសារ​ទទួលបាន​បណ្ណសម​ធម៌ ខណ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកាជាតិ​ជាង ១.៣០០​លាន​ដុល្លារ​រ៉ាប់រង​លើ​ជំនួយ​សង្គម​

ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤ នេះ​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី “​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​”​ដោយមាន​វាគ្មិន​តំណាង​មកពី​ក្រសួង ស្ថាប័ន​ពាក់​ព​ន្ធ័​ចំនួន​៣ មក​បកស្រាយ និង​ពន្យល់​អ្វីដែល​ទាក់ទង​នឹង​ជំនួយ​សង្គម​។​

វេទិកា​ដ៏​មាន​សារសំខាន់​នោះ មាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​៦៨​នាក់​មកពី​៤៨​អង្គភាព​ចូលរួម​។​

យោងតាម​របាយការណ៍​ក្រសួង​ជំនាញ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំងប្រទេស​ប្រមាណ​៨០​ម៉ឺន​គ្រួសារ​(​ប្រមាណ​៣​លាន​៥​សែន​នាក់​) បានទទួល​បណ្ណសម​ធ​ម៌ ហើយ​រហូត​មកទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកាជាតិ​ប្រមាណ​១,៣៣១​លាន​ដុល្លារ​អាម៉េរិក រ៉ាប់រង​លើ​ជំនួយ​សង្គម ចាប់​តាំង​ជំងឺ​កូ​វីដ​១៩​បាន​ផ្ទុះឡើង​នា​ពាក់កណ្តាល​ឆ្នាំ​២០២០​មក ៕

Related posts