ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ម៉ែន សំអន អញ្ជើញ​ជា​អធិបតី ប្រារព្ធ​ពិធី​ជូនពរ និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

​ខេត្តស្វាយរៀង​៖​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង អញ្ជើញ​ជា​អធិបតី ប្រារព្ធ​ពិធី​ជូនពរ និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ នាពេលខាងមុខ ដែល​បានរៀបចំ​នៅ សួន​ទឹក​គជ់​ស្វាយព្រៃ ស្ថិតក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤​។​

​សមាសភាព​ដែល​បាន​ចូលរួម​ក្នុងថ្ងៃនេះ រួមមាន មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជុំ ហាត ប្រធាន ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណ​:​អភិបាលខេត្ត ស្វាយរៀង និង​លោកជំទាវ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​បក្ស​ខេត្ត និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង និង​ថ្នាក់ដឹកនាំ ខេត្ត​ឡុង​អាន និង​ខេត្ត​តៃនិញ (​ប្រទេស​វៀតណាម​)​។​

​ជា​រៀងរាល់ឆ្នាំ​នៅពេល​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​រវាង​ប្រទេស​ទាំងពីរ គឺមាន​គណ​:​ប្រតិភូ​ប្រទេស​ទាំងពីរ តែងតែ​ជូនពរ​គ្នា​ទៅវិញទៅមក ក្នុងនាម​ប្រទេស ដែលមាន ព្រំដែន​ជាប់​ជាមួយគ្នា​។ តាមរយៈ ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា​និង​ពូន​ជ្រំ​ជា​បន្តបន្ទាប់ ក្រោម​បាវចនា ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង​៕​គឹម​សេង​


Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា