ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​អាល្លឺម៉ង់ ថា អាមេរិក នឹង​ទុក​អឺរ៉ុប​ចោល ប្រសិនបើ​ផ្ទុះ​ជម្លោះ​ក្នុង​ទ្វីប​នេះ​

ថ្លែង​ទៅកាន់ Financial Times ប្រធាន​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ការពារ​ដំបូង​របស់​ប្រទេស​អាល្លឺម៉ង់ បាន​និយាយថា EU ទំនង

ជា​ត្រូវតែ​ការពារ​ខ្លួនឯង ប្រសិនបើ​មាន​ជម្លោះ​ទ្រង់ទ្រាយ​ធំ​ផ្ទុះឡើង​។​

លោក Armin Papperger បាន​លើកឡើងថា សហរដ្ឋអាមេរិក ផ្តោតលើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ច្រើនជាង​នៅ​អឺរ៉ុប ។ យើង​ស្ថិតក្នុង​ស្ថានភាព​ប្រថុយប្រថាន​ខ្លាំង ប្រសិនបើ​តំបន់​នេះ​បង្កជម្លោះ​ប្រដាប់អាវុធ​យ៉ាង​ពេញទំហឹង អាមេរិក នឹង​ផ្តោតលើ​អាស៊ី ហើយ​បន្ទាប់មក​នឹង​ទុក អឺរ៉ុប​ចោល​ទាំងស្រុង​។​

យោងតាម លោក Papperger បន្តថា មេដឹកនាំ​អ៊ឺរ៉ុប យល់ថា​សហរដ្ឋអាមេរិក នឹង​មកជួយ​សង្គ្រោះ​ទ្វីប​នេះ​ក្នុងករណី​មានការ​គំរាមកំហែង​ផ្នែក​យោធា​ប៉ុន្តែ​វា​នឹងមិន​កើតឡើង​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា