យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលផ្លោងយ៉ាងតិច ៦ គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល មិនបានបញ្ជាក់ភ្លាមៗថាតើមីស៊ីលនោះហោះក្នុងចម្ងាយប៉ុន្មាននោះទេ ។
គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះជាលើកដំបូងរបស់កូរ៉េខាងជើង ខណលើកចុងក្រោយកាលពីថ្ងៃទី ១៨ ខែ មីនា នៅពេលដែលលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការហ្វឹកហាត់បាញ់ផ្ទាល់នៃប្រព័ន្ធកាំភ្លើងធំដែលរចនាឡើងដើម្បីកំណត់គោលដៅរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង៕