ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា កំពង់ផែ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់​

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​២ ខែ​ខែមេសា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​លើ​វឌ្ឍនភាព​ការងារ និង សេចក្តីព្រាង​ឯកសារ​សំណើសុំ​គម្រោង​ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅជា កំពង់ផែ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់​។​

កិច្ចប្រជុំ​ខាងលើនេះ មានការ​ចូលរួម​ពី​លោកជំទាវ​អនុរដ្ឋលេខាធិការ លោក​អគ្គនាយក​ភស្តុភា​រកម្ម លោក​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ លោក​អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ តំណាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ជាច្រើន​នាក់​។​

កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ ពិភាក្សា ប្រមូល​ធាតុ​ចូល និង​ផ្តល់​អនុសាសន៍​បន្ថែម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​សំណើសុំ​ការគាំទ្រ​គម្រោង​នេះ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​កសាង​ផែនការមេ​ដ៏​ល្អ​មួយ ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឱ្យ​ក្លាយជា​កំពង់ផែ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់​។

កិច្ចប្រជុំ​នេះ ក៏​ជាការ​ត្រៀមខ្លួន​ដើម្បី​រៀបចំ​ឯកសារ​ដែលមាន​សារៈសំខាន់​នេះ​ឱ្យបាន​ល្អ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់​ឆ្លង​ឯកសារ​នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពិនិត្យ និង​សម្រេច នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា