គ្រែ​សណ្ឋាគារ​ដែល Ronaldo ដេក​ក្នុងប្រទេស​ស្លូ​វេ​នី​ត្រូវ​បានដាក់​ដេញថ្លៃ​

កីឡា ៖ គ្រែ​សណ្ឋាគារ​ដែល​កីឡាករ Cristiano Ronaldo ដេក​ក្នុងអំឡុង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ទៅកាន់​ប្រទេស​ស្លូ​វេ​នី សម្រាប់​ការប្រកួត​មិត្តភាព ត្រូវដាក់​ដេញថ្លៃ​ដោយ​បើក​ចាប់ពី​តម្លៃ​៥,០០០​អឺរ៉ូ ។​

​ម្ចាស់​ជ័យលាភី Ballon d’Or ប្រាំ​សម័យ​រូបនេះ​បាន​ស្នាក់នៅ​សណ្ឋាគារ Grand Plaza ស្របពេល​ដែល​គេ​ជួយ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់លេង​ប្រកួត​មិត្តភាព​ជាមួយនឹង​ប្រទេស​ស្លូ​វេ​នី​កាលពី​ខែមីនា​កន្លងទៅ​។ កាលនោះ​ខាង​ម្ចាស់ផ្ទះ​យកឈ្នះ​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ២ ទល់នឹង ០៕

Related posts