ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​ទទួលបាន​៣៥​ប្រទេស​ហើយ ចុះឈ្មោះ​រួចរាល់​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ក្រុងព្រះសីហនុ​

កីឡា ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០២៤​នេះ កម្ពុជា​បានទទួល​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ប្រមាណ ៣៥​ប្រទេស បាន​ចុះ​រួចរាល់​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៩ ក្រុងព្រះសីហនុ ដែល​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០២៤ ក្នុង​សប្ដាហ៍​នេះ​។​

​បើតាម​លោក សែម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ទិវា​ម៉ា​រ៉ា​តុង និង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​នេះ មាន​អ្នក​ចុះឈ្មោះ​បាន​ជាង​១៤០០​នាក់ ក្នុងនោះ​មាន​ប្រជាជន​កម្ពុជា​១១៥០​នាក់ និង ជនបរទេស​២៥០​នាក់ មកពី​៣៥​ប្រទេស​ជុំវិញ​ពិភពលោក ។​

​លោក​បន្តថា​៖ ទីតាំង​ចាប់ផ្តើម និង​ទី​ផ្តាច់ព្រ័ត្រ​គឺ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​។ ឆ្នាំនេះ​មាន​៤​វិញ្ញាសា​គឺ​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ ជាពិសេស ការរត់​ឆ្លងកាត់​រូបសំណាក់​តោ​ពីរ ហើយ​សម្រាប់​ចម្ងាយ​២១​គីឡូម៉ែត្រ​រត់តាម​បណ្តោយ​ឆ្នេរសមុទ្រ​ឆ្ពោះ​រហូត​ទៅដល់​ដើមឈើ​ចាំ​ស្នេហ៍​ទើប​ត្រឡប់​វិញ​»​។​

​គួ​បញ្ជាក់​ផងដែរ​ថា​៖ «​ផ្លូវ​រត់តាម​បណ្ដោយ​ឆ្នេរ​នៃ​ក្រុងព្រះសីហនុ គឺ​ស្រស់ស្អាត​ខ្លាំង​ពិសេស​ក្រោយ​ការជួសជុល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​បើ​ធៀប​ព្រឹត្តិការណ៍​កីឡា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មិនទាន់មាន​ផ្លូវ​រត់តាម​ឆ្នេរ​ស្អាត​បែបនេះ​ឡើយ​៕ ប្រភពពី​៖Olympiccambodia.com

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា