កីឡា ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានខកខានឱកាសឡើងទៅកាន់តំបន់ Top4 នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម West Ham United នៅកីឡដ្ឋាន London Stadium កាលពីយប់មិញ។
ក្រុមរបស់លោក Ange Postecoglou ធ្វើបានល្អដោយស៊ុតបញ្ចូលទីក្រុមម្ចាស់ផ្ទះ West Ham មុនតាំងពីនាទីទី៥ ដោយកីឡាករ Brennan Johnson ប៉ុន្តែក្រុមម្ចាស់ផ្ទះញញួរធំបានវាយបកតាមស្មើវិញពីការស៊ុតបាល់បញ្ចូលទីដោយប្រធានក្រុម Kurt Zouma នៅនាទីទី១៩។ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។
លទ្ធផលនេះបានធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur បានខកខានឱកាសឡើងទៅកាន់តំបន់ Top4 នៃក្របខ័ណ្ឌ Premier League ក្រោយឆ្លងកាត់៣០ប្រកួតមាន៥៧ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Aston Villa ចំនួន២ពិន្ទុ៕