គេមិននឹកស្មានទាល់តែសោះថា ខណមកដល់រជ្ជកាលនៃសមយ័កាលឌីជីថលទៅហើយ ហើយនៅមានរោងចក្រផលិតបារីអត់មានច្បាប់អាចដំណើរការដោយរលូន នៅក្នុងមូលដ្ឋានសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនមានការអនុវត្តច្បាប់ឬបង្ក្រាបពីសមត្ថកិច្ចពាក់ពន្ធ័។
តាមប្រភពព័ត៌មានដែលផ្តល់ដោយប្រជាពលរដ្ឋរស់នៅក្បែរៗទីតាំងនោះបានឲ្យដឹងថា រោងចក្រផលិតបារីនេះជារបស់ជនជាតិចិន ហើយមានជនជាតិខ្មែរម្នាក់ជាអ្នកមើលការខុសត្រូវ ឬអាចនិយាយថា ជាអ្នកឈរកាងយ៉ាងរឹងមាំសម្រាប់ដំណើរការរោងចក្រផលិតបារីមួយកន្លែងដែលសង្សយ័ថាខុសច្បាប់មួយនេះ។
តាមអ្វីដែលប្រជាពលរដ្ឋផ្តល់ជូនអ្នកសារព័ត៌ បុររសដែលឈរកាងឲ្យរោងចក្រខុសច្បាប់មួយនេះ មានឈ្មោះ រតនា ហើយគេតែងតែឃើញបុរសម្នាក់នេះចេញមុខក្នុងពេលអាជ្ញាធរ ឬសមត្ថកិច្ខ ឬក៏អ្នកសារព័ត៌មានចុះទៅដល់ទីតាំងនោះ ដើម្បីសួរនាំ។
យ៉ាងណាក៏ដោយ ខាងលើនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ខណដែលភ្នាក់ងារយើងទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្បែរៗនោះ។ ប៉ុន្តែភ្នាក់ងារយើងនឹងព្យាយាម ទាក់ទងទៅអាជ្ញាធរមូលដ្ដាន មន្ត្រីជំនាញពាក់ពន្ធ័ជាបន្តបន្ទាប់ទៀត ដើម្បីសាកសួរឲ្យដឹងប្រាកដថា តើទីតាំងនោះជារោងចក្រផលិតបារីខុសច្បាប់ឬយ៉ាងណា?៕ (សូមរង់ចាំព័ត៌មានបន្ត)