ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរងក្រុង​ស្វាយរៀង និង​នាយក​រដ្ឋបាល​សាលាក្រុង​

​ខេត្ត​ស្វាយ​ង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​លោក រស់ វាសនា ជា​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ស្វាយរៀង និង​លោក សាំង ឡៃ ជា​នាយក​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២៤​នេះ​។​លោក ហែម ពិសិដ្ឋ មានប្រសាសន៍ថា ជំនួសមុខ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល ន​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាក​ឯកភាព​រដ្ឋបាល​ខេត្តស្វាយរៀង សូម​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ស្រុក គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និយាយ​ដោយឡែក​ចំពោះ​រដ្ឋបាល​ក្រុង​ស្វាយរៀង ដែល​ខិតខំ​បំពេញការងារ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​ការរៀបចំ​សម្អាត​បរិស្ថាន​-​អនាម័យ​បានល្អ​នៅតាម​ទីសាធារណៈ​ក្នុង​ក្រុង ដើម្បី​ជាការ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រ​ពី​ណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ ដែល​បាន​ជួយ​បង្ករ​លក្ខណៈ​ល្អប្រសើរ​ជាច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​កំសាន្ត ជួបជុំ​គ្រួសារ បងប្អូន ក៏ដូចជា​ការ​ទៅ​ទីកន្លែង​សក្ការៈ​នានា ព្រមទាំង​បាន​ជួយ​សម្របសម្រួល​រៀបចំ​ទីកន្លែង​លេង​កំសាន្ត​បង្ក​ភាពសប្បាយ ជូន​ដល់​ប្រជាពលរដ្ឋ នា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី កន្លងផុតទៅ​ប៉ុន្មាន​ថ្ងៃនេះ​។​

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១.​ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ​ឱ្យបាន​ល្អ នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងាររដ្ឋបាល​ក្រុង​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​

២.​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ​ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន តាមរយៈ​ការបន្ត​ជំរុញ​និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​។​

៣.​ត្រូវ​ចូលរួម​សហការ​ជួយ​ការងាររដ្ឋបាល​ក្រុង គណៈ​អភិបាលក្រុង ឱ្យបាន​ល្អ​ពិសេស​មានការ​គិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​។​

៤. រដ្ឋបាល​ក្រុង ត្រូវ​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​សង្កាត់ ក្នុងការ​រៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ ពេល​មក​ស្នើសុំ​និង​ទទួល​សេវា​ស្របតាម សេចក្តីណែនាំ​លេខ ០១៨ ដែល​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​តួអង្គ​ស្នូល ចំនួន​០៥ ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ រួមមាន​៖ – មេឃុំ​-​ចៅសង្កាត់ – ស្មៀនឃុំ​-​សង្កាត់ – ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ – មណ្ឌល​សុខភាព និង មេភូមិ​ផងដែរ ៕​គឹម​សេង​

Related posts