អគារជាង ៨០ ខ្នងនៅ West Bank ក្លាយទៅជាផេះ ក្រោមស្នាដៃអ៊ីស្រាអែល

ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា យោធាអ៊ីស្រាអែល បំផ្លាញអគារលំនៅដ្ឋានប្រហែល ៨០ ខ្នង និងកន្លែងផ្សេងៗនៅ West Bank ។

កាលពីថ្ងៃច័ន្ទ កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ដែលគាំទ្រដោយអាវុធធុនធ្ងន់ បានវាយឆ្មក់ចូលក្រុង Adna ដោយកម្ទេចផ្ទះឯកជនមួយខ្នងកំពុងសាងសង់។

WAFA បានបន្ថែមថា លើសពីនេះ អ៊ីស្រាអែល ក៏បំផ្លាញអគារកសិកម្មជាច្រើននៅក្នុងតំបន់។ ក្រុម​ឈូស​ឆាយ​ ​ក៏​បន្ត​វាយ​កម្ទេច​អគារ​ពីរ​ជាន់​ដែល​មាន​មនុស្ស ៥ ​នាក់ រស់នៅផងដែរ។

អាជ្ញាធរប៉ាឡេស្ទីន ក៏បានរាយការណ៍ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ យោធាអ៊ីស្រាអែល កម្ទេចរចនាសម្ព័ន្ធសរុបចំនួន ៧៨ នៅទូទាំងទីក្រុង Bethlehem, Jenin, Jerusalem, Nablus, Ramallah, Tubas, Tulkarm និង Hebron។

ផ្ទះ​ទាំង​នោះ​រួម​មាន​ផ្ទះ​ឯកជន​ចំនួន ៣៦ អគារ​កសិកម្ម ១៣ ខ្នង និង​អគារ​មិន​មែន​ជា​លំនៅឋាន​ចំនួន ៨ ខ្នង។  ជាងនេះទៅទៀត អាជ្ញាធរអ៊ីស្រាអែល បានជូនដំណឹងអំពីផែនការក្នុងការកម្ទេចសំណង់ចំនួន ៧៤ បន្ថែមទៀតនៅក្នុងទីក្រុង Bethlehem, Jerusalem, Salfit, Tubas និង Hebron នាពេលខាងមុខនេះ ៕

Related posts