ក្រុមហេសបូឡា អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលលើតំបន់ជាយក្រុង Tel Aviv ។ នេះបើយោងតាមក្រុមសកម្មប្រយុទ្ធ Shia បានឲ្យដឹង នៅលើបណ្តាញ Telegram ។
ក្រុមហេសបូឡា បានលើកឡើងថា អ្នកប្រយុទ្ធតស៊ូប្រើមីស៊ីលផ្លោង Qader-1 ដើម្បីវាយប្រហារទីស្នាក់ការកណ្តាលនៃសេវាស៊ើបការណ៍សម្ងាត់ Mossad ។
ភ្នាក់ងារ Mossad នេះហើយជាអ្នកចេញមុខទទួលខុសត្រូវ ជុំវិញការបំផ្ទុះឧបករណ៍ទាក់ទងនៅទូទាំងប្រទេសលីបង់ កាលពីពេលថ្មីៗនេះ ៕
គួរបញ្ជាក់ថា ការផ្ទុះឧបករណ៍ទំនាក់ទំនងឥតខ្សែជាបន្តបន្ទាប់ បានធ្វើឱ្យកក្រើកសាធារណរដ្ឋអារ៉ាប់ កាលពីថ្ងៃទី ១៧ និង ១៨ ខែកញ្ញា ខណក្រសួងសុខាភិបាលលីបង់ បញ្ជាក់ថាមនុស្ស ៧០ នាក់ស្លាប់ នៅក្នុងការវាយប្រហារដ៏សាហាវនេះ ដោយមានប្រហែល ៣ ពាន់នាក់ផ្សេងទៀតរងរបួស ៕