ក្នុងនាមតំណាងឱ្យ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ សម្រាប់ឆ្នាំ២០២៤-២០២៦ (23rd ACCSM) ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំគណៈប្រតិភូមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំ The 4th Bali Work Plan Multi Sectoral Task Force (MTF) Meeting និងកិច្ចប្រជុំ The 4th ASEAN Partners Meeting for the Implementation of the Bali Work Plan 2019-2025 រួមទាំងសិក្ខាសាលាស្តីពី The ASEAN-UK Regional Workshop Series on Counter Terrorism and Violent Extremism (CTVE) ដែលប្រពឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។