ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

របបយោធាមីយ៉ាន់ម៉ា ដាច់ចិត្តអំពាវនាវឲ្យក្រុមឧទ្ទាម យល់ព្រមលើបទឈប់បាញ់ និងចូលរួមការបោះឆ្នោត

ក្រុមឧទ្ទាម បានច្រានចោលសំណើសន្តិភាពនៃរបបយោធាដែលស្នើឡើង ស្របពេលដែលការប្រយុទ្ធគ្នាកំពិងបន្ត អូសបន្លាយអស់រយៈពេលជាង ៣ ឆ្នាំ មកហើយ ។

 នេះ​ជា​សំណើដែលស្នើឡើង​ជា​លើក​ដំបូង​របស់​របប​ផ្តាច់ការ​ ចាប់​តាំង​ពី​ខ្លួន​ដណ្ដើម​អំណាចបាន ​នៅ​ឆ្នាំ​ ២០២១ បន្ទាប់ពី​​បទ​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​ប្រទេស​ចិន​នៅ​រដ្ឋ​សាន​ភាគ​ខាង​ជើង​ផុតកំណត់ ។

របបយោធា បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមបះបោរភេរវករ ឱ្យទំនាក់ទំនងជាមួយខ្លួន ដើម្បីដោះស្រាយបញ្ហានយោបាយ ហើយក៏ជំរុញឱ្យពួកគេចូលរួមក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយនេះ ។

ទន្ទឹមនោះ រដ្ឋាភិបាលឯកភាពជាតិនិរទេស (NUG) បានលើកឡើងថា ការដាក់ចេញសំណើនេះមិនមានការយល់ព្រមនោះទេ ដោយបន្ថែមថា របបយោធាគ្មានសិទ្ធិអំណាចក្នុងការរៀបចំការបោះឆ្នោត។

គួរបញ្ជាក់ថា កាលពីខែមិថុនា សម្ព័ន្ធភាពនៃកងទ័ពជនជាតិភាគតិចចំនួន ៣ បានបន្តការវាយលុកប្រឆាំងនឹងរបបយោធា ដោយដណ្តើមយកទឹកដីតាមបណ្តោយផ្លូវហាយវេដ៏សំខាន់មួយទៅកាន់ខេត្តយូណានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា