អាល្លឺម៉ង់ ត្រូវការការស៊ើបអង្កេតសភាឯករាជ្យជាបន្ទាន់លើការបំផ្លិចបំផ្លាញ Nord Stream ។ នេះបើតាមអ្នកនយោបាយឆ្វេងនិយមអាល្លឺម៉ង់ជើងចាស់ លោកស្រី Sahra Wagenknecht បាននិយាយ នៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី បានបន្ថែមថា ប្រសិនបើអ៊ុយក្រែន ពិតជានៅពីក្រោយការវាយប្រហារ លើបំពង់បង្ហូរឧស្ម័ន Nord Stream នោះមែននោះ ពួកគេគួរតែទទួលខុសត្រូវ ។
លោកស្រី Wanknecht បានសង្កត់ធ្ងន់ថា តម្រូវការសម្រាប់ការស៊ើបអង្កេតគឺមានភាពបន្ទាន់ជាងនេះទៅទៀត ចាប់តាំងពីអ៊ុយក្រែន ដែលជាអ្នកទទួលប្រាក់រាប់ពាន់លានដុល្លាររបស់អ្នកជាប់ពន្ធអាឡឺម៉ង់ គឺជាជនសង្ស័យសំខាន់ ។
លោកស្រី បន្ថែមថា ប្រសិនបើអ៊ុយក្រែន ទទួលខុសត្រូវចំពោះអំពើភេរវកម្មប្រឆាំងនឹងការផ្គត់ផ្គង់ថាមពលរបស់អាល្លឺម៉ង់ ការផ្តល់អាវុធត្រូវតែបញ្ចប់ភ្លាមៗ ហើយសំណួរអំពីសំណងត្រូវតែដាក់នៅលើតុ ។
គួរបញ្ជាក់ថា បំពង់ឧស្ម័ន Nord Stream របស់រុស្ស៊ី បានរងការបំផ្ទុះកាលពីឆ្នាំ ២០២២ ខណមិនទាន់រកឃើញអ្នកនៅពីក្រោយឧបទ្ទវហេតុនេះនៅឡើយ៕