យប់មិញ Spurs បំបាក់ម្ចាស់ផ្ទះ Man Utd ​៣​-០ ក្នុងសប្ដាហទី៦នៃក្របខណ្ឌ PL

ក្រុមភ្ញៀវ Tottenham Hotspur បានបំបាក់ម្ចាស់ផ្ទះ Manchester United ៣ទល់នឹង០ ​សម្រាប់សប្ដាហទី៦ ក្នុងលីគ Premier League កាលពីយប់មិញ។

ក្នុងការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Old Trafford នោះដែរ កីឡាករ Brennan Johnson ជាអ្នករកបានគ្រាប់បាល់ទី១ ក្រោយពេលលេងបានត្រឹមតែ ៣នាទីប៉ុណ្ណោះឱ្យក្រុមភ្ញៀវមាន់ខ្នាយមាស Spurs ​ចំណែក២គ្រាប់ទៀត​ធ្វើបានដោយកីឡាករ Dejan Kulusevski និង Dominic Solanke ​។

តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យ Spurs រំកិលទៅកាន់លេខរៀងទី៨ ក្នុងលីគជាបណ្តោះអាសន្ន ដោយមាន ១០ពិន្ទុ ក្រោយលេងបាន ១០ប្រកួត ស្របពេលបិសាចក្រហម Man Utd វិញធ្លាក់ទៅលេខ១២ ដោយទើបមាន ៧ពិន្ទុក្នុងដៃប៉ុណ្ណោះ និងបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើគ្រូបង្វឹក Ten Hag ទៀតដែរ៕

Related posts