FIFA បង្ហាញឈ្មោះកីឡដ្ឋានចំនួន១២របស់អាមេរិកសម្រាប់ការប្រកួត Club World Cup 2025

សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ​បានបបង្ហាញឈ្មោះកីឡដ្ឋានចំនួន ១២​ទូទាំងសហរដ្ឋអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ក្លិបអន្តរទ្វីប Club World Cup ដែលបានបង្កើនចំនួនដល់ទៅ ៣២ក្រុមលើកដំបូងចាប់ផ្តើមនាឆ្នាំក្រោយនេះ។

ព្រឹត្តិការណ៍នេះដែរនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife Stadium ស្ថិតក្នុងរដ្ឋ New Jersey ដែលមានចម្ងាយត្រឹមតែ ៥ម៉ាយប៉ុណ្ណោះពីទីក្រុង New York។

បណ្តា ១១កីឡដ្ឋានផ្សេងទៀតដែល FIFA បានជ្រើសរើសមានដូចខាងក្រោម៖

– Mercedes-Benz Stadium, Atlanta

– TQL Stadium, Cincinnati

– Hard Rock Stadium, Miami

– Geodis Park, Nashville

– Bank of America Stadium, Charlotte

– Camping World Stadium, Orlando

– Inter&Co Stadium, Orlando

– Rose Bowl Stadium, Los Angeles

– Lincoln Financial Field, Philadelphia

– Lumen Field, Seattle

– Audi Field, Washington DC៕

Related posts